សាស្រ្តាចារ្យ Dr James T.Goodrich ជនជាតិអាមេរិក ដែលមានជំនាញខាងវះកាត់ប្រព័ន្ធប្រាសាទ និងលលាក្បាល បានទទួលមរណភាពដោយសារកូវីដ១៩។ សាស្រ្តាចារ្យ Dr James T.Goodrich គឺជាមនុស្សទីមួយដែលបានធ្វើការវះកាត់កុមារភ្លោះ២នាក់បងប្អូន Jadon និង Anias McDonald មានលលាក្បាលជាប់គ្នាពីកំណើត ហើយធ្វើបានកាត់ផ្តាច់ចែកលលាខួរក្បាលបានដោយជោគជ័យកាលពីឆ្នាំ២០១៦ ពេលដែលកុមារទាំងពីមានអាយុត្រឹមតែ១៣ខែ។

សូបបញ្ជាក់ថា ចំពោះមរណភាពរបស់សាស្ត្រាចារ្យ Dr James T.Goodrich  ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារតែ ជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិច។ ស្របពេលដែលសហរដ្ឋអាមេរិចជាប្រទេសលំដាប់ទីមួយលើពិភពលោក រងការវាយប្រហារខ្លាំងជាងគេពីជំងឺកូវីដ១៩។ ហេតុផលនេះហើយ ទើបធ្វើអោយសហរដ្ឋអាមេរិច ក៏កំពុងតែខ្វះខាត នៅសំភារៈវិជ្ជសាស្រ្តជាច្រើនដើម្បីព្យាបាលអ្នកជំងឺ សូម្បីតែម៉ាស់សម្រាប់ការពាររបស់ក្រុមគ្រូពេទ្យក៏ជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរផងដែរ។ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ